រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ខ្លួននឹងរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានរៀបចំការតាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ផងដែរ។
ដូច្នេះរដ្ឋបាលខេត្ត នឹងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី នៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងក្រុងសៀមរាប។