សង្គម

រដ្ឋបាលរាជធានីភ្នំពេញបើកឱ្យចរាចរស្ពានអាកាសថ្មីចោមចៅបន្ថែម១ទៀត ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ចាប់ពីវេលាម៉ោង​៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២១ ស្ពានអាកាសចោមចៅ១បន្ថែមទៀត​នឹង​ត្រូវ​បើក​ឲ្យ​ប្រជាជនធ្វើដំណើរជា​បណ្តោះអាសន្ន។

រដ្ឋបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ការ​បើក​ដំណើរការ​បន្ថែមស្ពានអាកាសចោមចៅនេះ គឺដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ។

គួរ​បញ្ជាក់ថា ស្ពានអាកាសចោមចៅ ត្រូវបានបើក​ការដ្ឋានសាងសង់​កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយក្រុមហ៊ុន OCIC ហើយ​បើគិត​ត្រឹម​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២១ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ សម្រេច​លទ្ធផល​បាន ៩២%​ហើយ​។​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា តាម​គម្រោង ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២២​ខាងមុខ​៕