ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្រាប់ដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿននៅលើកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ ដល់ទីរួមខេត្តកំពត ដែលគ្រោងនឹងធ្វើឡើងនៅដើមខែមករា ឆ្នាំ២០២២ ពេលនេះត្រូវបានលើកពេលហើយ។
ការលើកពេល គឺដោយសារតែក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់។
ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕