សង្គម

ថ្ងៃឆ្លងឆ្នាំ​អាកាសធាតុអាចនឹងចុះត្រជាក់ ហើយ​មានខ្យល់ទៀត

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោ មដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយ​ចាប់ពីថ្ងៃទី២៩ ខែធ្នូ រហូត​ដល់ថ្ងៃទី៤ ខែមករា អាចនឹងចុះត្រជាក់។

ក្នុងនោះ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចនឹងមានពី ១៨-២០អង្សា ជាមួយ​អាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពីមានពី ១៦-១៨ អង្សា លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអាចមានពី ១៩-២១ អង្សា លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ហើយ​ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ៕