សង្គម

ពលរដ្ឋស្នើលោកស្នងការខេត្តតាកែវថ្មីជួយបង្ក្រាប់ល្បែងមាន់ជល់ទូរទស្សន៍នៅឃុំពត់ស ព្រោះលោកអធិការមិនបង្រ្កាប

បច្ចុប្បន្ននេះពលរដ្ឋរស់នៅភូមិពត់សឃុំពត់សរ នៃស្រុកបាទី កំពុងមានអារម្មណ៍ថា ភូមិឃុំរបស់ពួកគាត់ហាក់​គ្មានសុវត្តិភាព ដោយសាម្ចាស់ផ្ទះឈ្មោះ ហាន នៅភូមិឃុំខាងលើបាន​លួចបើកល្បែងជល់មានតាមទូរស្សន៍ដោយអាងខ្នងជាឧកញ៉ានៅការពារពីក្រោយ ហើយសមត្ថកិច្ចពុំចុះមកបង្ក្រាបឡើយ។

ពលរដ្ឋបានលើកឡើងថា ម្ចាស់ផ្ទះបើកល្បែងសុីសងខាងលើបានអះអាងថា រូបគាត់មិនខ្លាចអាជ្ញាធរណានោះទេព្រោះគាត់មានលោកឧកញ៉ាម្នាក់ល្បីឈ្មោះរឿងញៀនល្បែងនៅកាងពីក្រោយ។

ពលរដ្ឋបន្តទៀតថា វង់ល្បែងខាងលើនេះ​គេលេងភ្នាល់រាប់ពាន់ដុល្លារ និងស្រែកហ៊ោកញ្រ្ចៀវទ្រហឹងអឺងកង ផ្អើលភូមិ រកតែអ្នកភូមិដេកថ្ងៃមិនបានផង។

ជុំវិញករណីខាងលើលោក ឡេង វណ្ណា នាយប៉ុស្ដិ៍រដ្ឋបាលឃុំពត់សរបានថ្លែងថា រឿងវង់ល្បែងសុីសងតាមទូរទស្សន៍នៅចំណុចខាងលើលោកមិនទាន់បានដឹងនោះទេ។

ចំណែកលោក ឆាយ កែវមន្នី អធិការស្រុកបាទី អ្នកសារព័ត៍មានទូរស័ព្ទចូល​ តែលោកបានត្រឹមឆ្លើយថាស្ដាប់មិនឮ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បានស្នើ​ដល់​លោក​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ដែលទើប​នឹងឡើងកាន់តំណែងថ្មី សូម​មេត្តា​ជួយ​ពិនិត្យ​មើល​ផង ព្រោះថា ប្រជាពលរដ្ឋ​ហាក់គ្មានជំនឿលើអាជ្ញាធរមូលដ្ឋានក្នុងការ​បង្រ្កាបនោះទេ៕