ភ្នំពេញ: ប្រភពច្បាស់ការមួយបានអោយដឹងថានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មានទីតាំងល្បែងភ្នាល់បាល់គ្រប់ប្រភេទតាមប្រព័ន្ធអ៊ិនធើណេតមួយកន្លែងសង្ស័យអត់ច្បាប់និងមានល្បែងគ្រប់ប្រភេទផ្សេងទៀតកំពុងបើកលេងយ៉ាងរលូនដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ៣៣៦ កែងស្តុបស្ពានថ្មើរជើងផ្សារដើមគរស្ថិតនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបទាល់តែសោះប្រជាពលរដ្ឋដាក់ការសង្ស័យថាអាចនឹងត្រូវថ្នាំសណ្តំពីម្ចាស់ល្បែងភ្នាល់បាល់គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញហើយមើលទៅ?
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថាម្ចាស់ទីតាំងល្បែងភ្នាល់បាល់គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញខាងលើនេះបានពង្វក់ស្មារតីយុវជននិងប្រជាពលរដ្ឋខ្មែរជាច្រើនចូលលេងភ្លេចការសិក្សាបានប៉ះពាល់និងការងារមុខរបរប្រចាំថ្ងៃផងដែរ។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងសាឡាងសំណូមពរដល់លោកជាពិសីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងលោកសុខហេងអធិការនៃអធិការរដ្ឋាននគរបាលខណ្ឌទួលគោក.សូមមេត្តាដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299