គិតត្រឹមម៉ោង៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ នៅកម្ពុជាបានឡើងដល់ ៥១ករណីហើយ ក្រោយពីបានរកឃើញ៤ករណីថ្មីបន្ថែមទៀតនៅថ្ងៃនេះ។
ករណីថ្មីទាំង៤នោះ គឺ ១ករណីរកឃើញលើបុរសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម, ០១ ករណីទៀត លើបុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំនៅច្រាំងចម្រេះ២ ដែលគាត់បានឆ្លងពីបុរសដែលវិជ្ជមានវិរុសកូវីដ១៩ ដែលបានវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង ០២ករណីទៀតនៅខេត្តបាត់ដំបង លើបុរសអាយុ ៤៨ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង និងបុរសអាយុ ៣៨ឆ្នាំ រស់នៅឃុំមគារ ស្រុកមោងឬស្សី ពួកគេជាអ្នកដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕