សង្គម

អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​រំលោភ​ដី​រដ្ឋ​រាប់​សិប​ហិ​កតា នៅ​ខេត្តមណ្ឌលគិរី​

លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃម្សិលមិញ ពាក់ព័ន្ធ​ករណី​រំលោភ​ដី​សាធារណ​របស់​រដ្ឋ​រាប់​សិប​ហិ​កតា នៅ​ខេត្តមណ្ឌលគិរី ។

សូម​បញ្ជាក់​ថា លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​បញ្ចប់​តំណែង​ពី​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ តាម​សំណើ​ទូល​ថ្វាយ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នា​នេះ​ដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រេច​ដក​តំណែង​លោក សេង សុវណ្ណារ៉ា ចេញពី​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១ពាន់​ហិ​កតា ស្ថិតនៅ​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះញែក ខេត្តមណ្ឌលគិរី​៕