អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងប្រទេសកម្ពុជា ត្រូវបានកំណត់ឱ្យផ្អាកសកម្មភាពរយៈពេល១ថ្ងៃ ពោលគឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ។
ជាមួយគ្នានេះ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក៏ត្រូវតម្រូវឱ្យផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ។