បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ ជាង១ម៉ឺនហិកតា ក្នុងស្រុកចំនួន៤ រួមមាន ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងថ្មគោល ត្រូវបានជនខិលខូចរំលោភទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ។
ក្នុងនោះ ស្រុកមោងឫស្សី ២,២១៤ ហ.ត, ស្រុកសង្កែ ៦,១១៤ ហ.ត, ស្រុកឯកភ្នំ ៣,០៥៣ ហ.ត, ស្រុកថ្មគោល ៨៣៨ ហ.ត ។ សរុបទាំងអស់មានចំនួន ២៩ទីតាំង ស្មើនឹង១២,២២១ ហ.ត ដោយមានការខូចខាតដោយភ្លើងឆេះព្រៃ សរុប ២០,៩៤៧ហ.ត ៕