បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ថា អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក នឹងត្រូវផ្អាកមិនឲ្យចូលប្រទេសកម្ពុជាមួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្រសួងបានបញ្ជាក់ថា កាផ្អាកនេះ គឺដោយសារតែមានការព្រួយបារម្ភចំពោះវីរុសបំប្លែងថ្មី B.1.1.529 ដែលបានកំណត់ឈ្មោះថា អូមីក្រុង នៅបណ្តាប្រទេសមួយចំនួន នៃទ្វីបអាហ្រ្វិក។
សូមអានសេចក្តីប្រកាស៖