សង្គម

សម្តេច ហ៊ុន សែន ៖ ការបាត់បង់សម្តេចក្រុមព្រះ គឺជា​ការ​បាត់បង់ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏ល្អឆ្នើម​មួយ​ព្រះអង្គ

តាមរយៈសាររំលែកព្រះបរមទុក្ខ ថ្វាយព្រះអង្គម្ចាស់​ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និង​ព្រះរាជបុត្រាបុត្រី សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុក​ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជា​ការ​បាត់បង់​ព្រះ​រាជឥស្សរជន​ក្នុង​ព្រះរាជវង្សដ៏ឆ្នើម​មួយព្រះអង្គ ដែលទ្រង់ពេញព្រះហឬទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ក្រប​ដោយ​ព្រះឆន្ទៈមនសិការ​មោះមុត និង​វាងវៃ​ជាអតិបរមា។

សូម​បញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និងជា​ព្រះប្រធាន​ក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ទ្រង់បានសោយ​ព្រះទិវង្គត​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយ​ព្រះរោគាពាធ នៅប្រទេស​បារាំង។