នៅថ្ងៃទី១៨ វិច្ឆិកា ២០២១នេះសម្តេចតេជោ បានផ្ញើរសារអំពាវនាវដល់ប្រជាពលរដ្ឋឲ្យថែទាំងសុខភាព ក្នុងពេលអាកាសធាតុចុះត្រជាក់ ពិសេសសមាជិកគ្រួសារដែលមនុស្សចាស់ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាព របស់មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះលោកយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះព្រះសង្ឃដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ។
សម្តេចតេជោ បញ្ជាក់ថា រដូវរងាតែងតែនាំមកនូវជំងឺផ្សេងៗ ពិសេសជំងឺផ្តាសាយ ដែលជំងឺផ្តាសាយនេះ នឹងងាយនាំមកនូវការឆ្លងជំងឺកូវីដ១៩៕