បន្លែមានផ្ទុកសារធាតុគីមីពុលប្រមាណ៤តោន ត្រូវបានមន្រ្តីកាំកុងត្រូលសាលាខេត្តតាកែវរកឃើញកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ក្រោយឈ្មួញដឹកនាំចូលតាមច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់។
តាមមន្រ្តីឲ្យដឹងថា មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន៖
-ខ្ញីចំនួន ១ តោន
-ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម
-ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម
-ស្ពៃគួយឡេងចំនួន ២ តោន
បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឲ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕