កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយយោធាកងល្បាតទី១ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅនេះ បានទប់ស្កាត់ ប្រជាពលរដ្ឋខ្មែរចំនួន២១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។
ការទប់សង្កាត់បានធ្វើឡើងនៅចំណុចចន្លោះ បង្គោលសីម៉ា(៣៦-៣៧) ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង២១នាក់ បានបញ្ជូនទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គោករមៀត នៃ អធិការដ្ឋាននគរបាលស្រុថ្មពួក ដើម្បីមានវិធានការបន្ត ៕