សង្គម

សម្តេចក្រឡាហោម​បណ្តេញ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ម្នាក់​ចេញពីក្របខណ្ឌ ព្រោះតែ…

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២០, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច​អនុវត្តវិន័យ​ចំពោះ​អនុសេនីយ៍ទោ ស វាសនា អត្តលេខ ៦៨០៤១ មន្រ្តី នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​រូបភាព​ដកហូត​ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។

ការបណ្តេញចេញនេះ គឺដោយ​សារ​តែ​មន្រ្តីរូបនោះ បានប្រព្រឹត្តិ​ការ​ជួញដូរ​គ្រឿងញៀន៕