កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលចុះត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។