ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា បច្ចុប្បន្នខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសនប្លាយនៅលើប្រទេសកម្ពុជានៅឡើយ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតិចទៅបង្កួរ ក្នុងនោះក៏មានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើតជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ច្រើន។
បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។
សម្រាប់ខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុផូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕