សង្គម

ទីតាំងល្បែងខុសច្បាប់មួយ​កន្លែង​កំពុង​បើក​លេង​យ៉ាង​សកម្មនៅ​ឃុំសង្កែ​សាទប ស្រុកឪរ៉ាល់ ដោយ​គ្មាន​ការបង្រ្កាប

ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងចំណុចក្នុងចំការស្វាយ ដែលសិត្ថនៅ​ឃុំ​សង្កែសាទប ស្រុកឪរ៉ាល់ កំពុងបើកលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ដោយ​សមត្ថកិច្ច មិនហ៊ាន​ធ្វើ​ការបង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកឪរ៉ាល់ ជាអ្នកបើក​ភ្លើងខៀវហើយមើលទៅ បានជាម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ ហ៊ានគឃ្លើនបើកលេង​យ៉ាង​ពពាក់ពពូន​ហាក់បីដូចមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ?

ប្រពលរដ្ឋដែលបានឃើញសកម្មភាពលេងយ៉ាងពពាក់ពពូននេះ បាន​សម្តែង​កង្វល់ និងការភ័យខ្លាច​អំពីបញ្ហាខ្លាចការរីករាលដាលឆ្លងជំងឺ កូវីដ-19, ក៏ដូចជាអសន្តិសុខដូចជា អំពើលួចឆក់ប្លន់ និងអំពើហិង្សាក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ។

ជុំវិញករណីនេះប្រជាពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ ជាពិសេស លោកឧត្តមសេនីយ៍ទោ សម សាមួន ជាស្នងការនគរបាលខេតកំពង់ស្ពឺ សូមមេត្តា​មានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ បីកុំ បីការពារ ៕

ទំនាក់ទំនងព័ត៌មាន:010840732,0977620035
ដោយ:សុិន ខ្វាន់ឆា