សង្គម

កន្លែងភ្នាល់បាល់ និងបៀរ កំពុងតែលួចលាក់បើកដំណើរការទៀតហើយនៅខណ្ឌបឹងកេងកង សូមអាជ្ញាធរនិងសមត្ថកិច្ច ជួយបង្រ្កាបផង!

កន្លែងល្បែងស៊ីសង ភ្នាល់បាល់ និងបៀរការ៉ាតខុសច្បាប់ មួយកន្លែង ស្ថិតនៅផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកដំណើរការទៀតហើយ ដោយគេ​រំពឹងថា អាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាននឹងជួយចុះបង្រ្កាផង។

តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ បៀរ តាមអនឡាញ មួយកន្លែងនេះ លួចបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរនិងមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ដឹងឡើយ។ ដូច្នេះហើយ ប្រជាពលរដ្ឋ ស្នើសុំដល់ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាជួយទប់ស្កាត់ បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ជាពិសេសស្នើសុំដល់លោក ថេង សុថុល ដែលមានតួនាទីជាអភិបាលខណ្ឌចំការមន និងលោក យិន សាន តួនាទីជាអធិការនគរបាលខណ្ឌ។

ប្រជាពលរដ្ឋ ជាច្រើន មានជំនឿ និងសង្ឃឹមយ៉ាងមុតមាំថា លោក ថេង សុថុល អភិបាលនៃគណៈអភិបាល ខណ្ឌចំការមន និងលោក យិន សាន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ប្រាកដជាចាត់វិធានការទប់ស្កាត់ បង្ក្រាបចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះជាក់ជាមិនខាន។

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕

ទំនាក់ទំនងព័ត៌មាន:010840732,061881299

ដោយ:សុិន ខ្វាន់ឆា