សង្គម

តើលោក ហាក់ និងលោកឡូវ វណ្ណៈ ជានណា? ទើបហ៊ានអួតអាងកាងឆ្នោតវៀតណាម ក្នុងទឹកដីខេត្តកំពង់ចាម គ្មានញញើតសមត្ថកិច្ចបន្តិចសោះ

តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុក កោះសូទិន ស្រុកស្រីសន្ធរ និងស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហើបឲ្យអង្គភាពសារព័ត៌មាន ពេញចិត្តមេឌា ដឹងថា លោក ហាក់ និងលោក ឡូវ វណ្ណៈ គឺជាមេឆ្នោតវៀតណាមហើយអួតអាងថាគ្មានសមត្ថកិច្ចណាហ៊ានចាប់ខ្លួនឡើយ។ តាមប្រភពដដែលបានបន្តទៀតថាលោក ឡូវ វណ្ណៈ មានទីលំនៅក្នុងភូមិវាល ឃុំពាមប្រភ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកដើរប្រមូលលុយផង ស៊ីទឹកផងនិងជាអ្នកលក់ផង ហើយដើរគំរាមគេឯងឲ្យកត់លេខឆ្នោតវៀតណាម ពោលគឺធ្វើជាកូនកញ្ច្រែងស៊ីទឹកគិតភាគរយ ប៉ុន្តែបើមិនកត់ឲ្យខ្លួន និងលោក ហាក់ ពួកគេនឹងឲ្យគេចាប់។

ដោយមើលឃើញពីភាពអនាធិបតេយ្យបែបនេះ បងប្អូនប្រជាពលរដ្ឋតាមភូមិ សូមធ្វើការស្នើសុំដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាជួយស៊ើបតាមដានករណីមួយនេះផង។ប្រសិនបើនៅតែបណ្ដែតបណ្ដោយ ឲ្យមានករណីបែកនេះទៀត ដូចលោក ហាក់ និងលោក ឡូវ វណ្ណៈ ដើរបង្កធ្វើព្យុះភ្លៀងល្បែងស៊ីសងខុសច្បាប់ផ្ទុយនឹង០៩ចំនុចភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសម័យបច្ចេកវិទ្យាទំនើប គេធ្វើការប្រមូលកន្ទុយលេខតាមទូរសព្ទ រួចគិតលុយតាមក្រោយ។ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងពុំទាន់បានការស្រាយបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធ លោកហាក់ និងលោកឡូវ វណ្ណៈ បានឡើយដោយពុំមានលេខទូរសព្ទទំនាក់ទំនង អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

ទំនាក់ទំនងផ្ដល់ព័ត៌មាន: 010840732,0977620035,061881299

ដោយ:សុិន ខ្វាន់ឆា