ជីវិតកម្សាន្ត

តារាកប្លែងល្បីឈ្មោះអ្នកនាងខ្ញុង បានប្រកាសថាខ្លួនបានជំពាក់បំណុលគេជាង៥៧ម៉ឺនដុល្លារ គ្រាដែលមកសាលាដំបូង ប្រកាសថាខ្លួនក្ស័យធន

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុករបស់អ្នកនាងខ្ញុង បានបង្ហោះលើផេកហ្វេសប៊ុករបស់នាង ឈ្មោះ Srey knhong ៖ «នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ»។

«ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី»។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអ្នកនាងបានបញ្ជាក់ថា ក្នុងមួយខែត្រូវបង់ការប្រាក់ជាង៤ម៉ឺនដុល្លារអាមេរិក ៕