រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ (១៧ តុលា) បានចេញសេចក្តីសម្រេចថ្មីមួយ ដោយលើកលែងកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន។
បើតាមរដ្ឋបាលរាជធានីភ្នំពេញថា ក្រោយតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ខ្លួនសង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំមិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។
ឈរលើមូលដ្ឋាននេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេច អនុញ្ញាឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមានអាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាលពេលចេញ-ចូលសិក្សានៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចជា បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតនៅក្នុងគ្រឹះស្ថានសិក្សានីមួយៗ៕