បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានមនុស្សចំនួន ២១នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុប បានកើនដល់ ២៥២៧នាក់ហើយ។
ជាមួយគ្នា នៅថ្ងៃនេះ ក្រសួងក៏បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ២៥៨នាក់ ដែលជាលទ្ធផលបានមកពីម៉ាស៊ីន PCR ខណៈអ្នកជាសះស្បើយ ៥៤៦នាក់។
គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៥ ០៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៨ ៤០៣នាក់៕