សង្គម

ជនជាតិខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែនបរទេស និង​មាន K Visa អាចចូល​មក​កម្ពុជាបាន​ដោយ​មិន​ចាំបាច់​មាន​ប្រាក់​តម្កល់

យោង​តាម​ការ​ជូនដំណឹងរបស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​បរទេស​បាន​បញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្រាប់ជនជាតិខ្មែរដែល​ចូលសញ្ជាតិបរទេស(កាន់លិខិតឆ្លងដែនបរទេស) ហើយដែលបានផ្តល់ជូននូវទិដ្ឋាការពិសេស( K Visa) រួចហើយ គឺមិនចាំបាច់មានធានារ៉ាប់សុខភាព និងតម្កល់ប្រាក់ចំនួនបីពាន់ដុល្លារសហរដ្ឋនោះទេ។

តែយ៉ាងណាក៏ដោយ អ្នកទាំង​នោះ​គឺតម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់សុខភាព​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួល​ស្គាល់​ដោយ​ប្រទេស​សាមីដែល​បញ្ជាក់ថា គ្មាន​វីរុស​កូវីដ​១៩ និង​មាន​សុពលភាព ៧២ម៉ោង​ចាប់ពី​ពេល​ចេញ​ដំណើរ​ពី​ប្រទេស​តាំងនៅ៕