យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៦នាក់បានស្លាប់នៅថ្ងៃនេះ ខណៈមានមនុស្សចំនួន ៨៦៦នាក់ថ្មីទៀត បានឆ្លងកូវីដ១៩។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ ក៏មានអ្នកជំងឺចំនួន ៥០៥នាក់បានជាសះស្បើយពីជំងឺកូវីដ១៩ផងដែរ។
គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១០,៧៩២នាក់, អ្នកជាសះស្បើយសរុបចំនួន១០១,៦៩០នាក់, ស្លាប់សរុបចំនួន២,២៨៧នាក់៕