សង្គម

​មូលហេតុដែលនាំ​ឲ្យ​ចំនួនអ្នកឆ្លងកូវីដកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារ…

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកាសបិទបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រៃវែង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ -១៩ នៅប្រទេសកម្ពុជា កើនដល់ជាង៨០០នាក់ជាប់ៗគ្នា ការ​កើនឡើងនេះ គឺដោយសារបុគ្គលមួយចំនួន មិនអនុវត្តវិធានការសុខាភិ បាលត្រឹមត្រូវ ជាពិសេសការជួបជុំ និងការចល័តបុគ្គលពីកន្លែងមួយទៅមួយទៀត។

លោកជំទាវបន្ថែមថា ប៉ុន្មានថ្ងៃមុនពលរដ្ឋរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដូច្នេះការរៀបចំពិធីបុណ្យនេះ បានបង្កើនកំណើនចរាចរណ៍ ឬចល័តរបស់ពលរដ្ឋទៅវិញ ទៅមកគ្រប់ទិសទី ដើម្បីទិញម្ហូបរៀបចំប្រគេនសង្ឃ ហើយក៏ជាមូលហេតុ នៃការចម្លងកូវីដ-១៩ នៅពេលបុគ្គលមួយ ចំនួន មិនអនុវត្តវិធានការការ ពារមិនបានត្រឹមត្រូវ។

លោកជំទាវបន្តថា បច្នុប្បន្ននេះវិធានការ៣ ការ ពារ គឺប្រជាពលរដ្ឋអនុវត្តបានល្អ ប៉ុន្តែចំពោះវិធានការ៣កុំវិញនៅពុំទាន់ល្អនោះទេ ដូច្នេះសូមប្រជាពលរដ្ឋត្រូវមានការភ្ញាក់រលឹកឡើងវិញ ហើយកុំរំពឹងទៅវ៉ាក់សំាងតែ មួយមុខ ព្រោះវ៉ាក់សំាងគឺមានប្រសិទ្ធភាពការពារមិនឱ្យឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិ ភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ នៅតែអាចកើតមាន៕