ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ពេលនេះប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពល នៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ហើយបន្ទាប់មកនៅថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ស្ទើរពាសពេញប្រទេស។
បើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ហើយចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន នៃរាជធានី-ខេត្ត នៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕