អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទដែលតាម្នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០ មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០ ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្នកជំងឺរូបនេះបានចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។
ជាមួយគ្នានេះ អនុគណៈកម្មការក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមមធ្យោបាយខាងលើយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន៕