គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានពលរដ្ឋកម្ពុជាចំនួន ៩៨,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ហើយ។
ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងទៅលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ក៏សម្រេចបាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ខណៈការចាក់លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៥៦,៤៩% ធៀបជាមួយនឹងគោលដៅ ១,៨៩៧, ៣៨២ នាក់។