សង្គម

គ្រូពេទ្យចុះយកសំណាកអាជីវករផ្សារក្រមួនភូមិឬស្សី ក្នុងចំណោមជាង១រយនាក់ រកឃើញម្នាក់ប៉ុណ្ណោះមានកូវីដ១៩

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១ម្សិលមិញក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយ​កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានទៅទិញម្ហូបនៅទីតាំងខាងលើ។

ជាលទ្ធផលតេស្តរហ័ស​ទៅលើអាជីវករ​ចំនួន​១៤២នាក់ គេបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ស្នើដល់អ្នកតាមប់ះពាល់ ឬបានទៅទីកន្លែងនោះ សូមតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព ហើយ​សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕