សង្គម

លិចទូកនេសាទនៅក្នុងលម្ហសមុទ្រ ស្រុកស្ទឹងហាវ ល្ងាចមិញសមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ

នៅល្ងាចថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូតកម្ពុជា ( G.T.V.C) បានរកឃើញសាកសពជនរងគ្រោះដោយ​ការ​លិចទូក​នៅ​ក្នុង​លម្ហសមុទ្រ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ស៊ន មករា (ហៅឧត្តម) បានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១៕