ប្រជាពលរដ្ឋបាននិយាយថា កាលពីពេលថ្មីៗនេះបុគ្គលិកក្រុមហ៊ុន យូអ៉ីហ្វា បានប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋ ដោយឆក់និងដំបងឆក់ ទៅលើឈ្មោះ. ប៉ុល ណារី ភេទប្រុស.អាយុ.២៨.ឆ្នាំ រស់នៅអាស្រ័យផល ដាំដំណាំ និងរស់នៅតំបន់ ស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុក ត្រាំកក់ខេត្តតាកែវ។
បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋថា កាលគ្រាដើម តំបន់ដីទំនាស់នេះ ជាដីរបស់រដ្ឋ មានប្រជាពលរដ្ឋ ១៦គ្រួសារ មករស់នៅ ដាំដុះប្រើប្រាស់និងអាស្រ័យផល លើដីនេះក្នុងឆ្នាំ២០០៨មកម្ល៉េះ លុះដល់ឆ្នាំ២០១៥ទើបមានប្រជាពលរដ្ឋ កើនឡើង ៣៦គ្រួសារ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋ៦៨គ្រួសារ នៅនៅកាន់កាប់អាស្រ័យផល នៅក្នុងតំបន់ ស្រែជើងរាស្ត្រ នេះ។
លុះដល់ឆ្នាំ២០១៩មានបុគ្គលឈ្មោះ វុធ ផល្លី មន្ត្រីផ្កាយបី លោក សនពៅនិងលោក.ញ៉ិប ស្រ៊ន.ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដឹកនាំកម្លាំងចំរុះមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ មានទាំង ភូមិ.ឃុំ.ស្រុក.ខេត្ត មកសួរនាំ រឿងប្រជាពលរដ្ឋ មករស់នៅចំការប្រេងខ្យល់។
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោក វុធ ផល្លី ដែលប្រជាពលរដ្ឋ អះអាងថា ជាកូន ប្រសារលោក ស ថេង និងបក្សពួកបាននាំ កម្លាំងសន្តិសុខ ចំនួន ២៦នាក់ ដើរគំរាមកំហែង ប្រើដំបងឆក់ វាយលើប្រជាពលរដ្ឋ មានទាំងពូថៅ ញញួរ រុះរើដុតផ្ទះ ប្រជាពលរដ្ឋ ១៦ខ្នង។
មិនតែប៉ុណ្ណោះក៏លេចឈ្មោះ ស លីស៊ូន ជាកូនប្រុសលោក វុធ ផល្លី មានអាយុទើបតែ ២១ឆ្នាំ ជាដើមបណ្តឹង ប្តឹងប្រជាពលរដ្ឋ ទៅតុលាខេត្តតាកែវ (ពីបទផ្សេងៗ-មានបទបំពាន យកដីក្រុមហ៊ុន និងបទបង្ករហឹង្សា ទៅវិញ។
សព្វថ្ងៃនេះប្រជាពលរដ្ឋទាំងអស់បានធ្វើផ្លូវ ដែលមានទទឹង ១៥មែត្រ និងបណ្តោយ៧៥០មែត្រ មានទាំងជីក ស្រះចិញ្ចឹមត្រី ធ្វើស្រែ ចំការ មាន ដូង ស្វាយ ចេក តាមរូបភាពបុគ្គលទាំងនោះ មកធ្វើទុក្ខបុកម្នេញប្ដឹងផ្តល់ប្រជាពលរដ្ឋឥតឈប់ឈរ ថាជាដីរបស់ក្រុមហ៊ុន។
លោក អ៊ុក ប៊ុនធឿន ពលរដ្ឋម្នាក់ ដែលរស់នៅលើដីដែលក្រុមហ៊ុនធ្វើការបណ្ដេញចេញនេះដែរបានប្រាប់ថារឿងរ៉ាវដែលកើតមានវិវាទលើទីតាំងខាងលើ គឺរយ:ពេលច្រើនឆ្នាំមកហើយ ហើយនៅតែបន្តអូសបន្លាយ ជម្លោះរវាងភាគីក្រុមហ៊ុននិងពលរដ្ឋម្ដងហើយម្ដងទៀត។
ពលរដ្ឋបានដាក់ពាក្យស្នើសុំវាស់វែងទៅកាន់ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរកសិកម្ម រួចរាល់ នៅតែរងចាំដំណឹងពីស្ថាប័នទាំងនោះ ចុះមកធ្វើការ បើមន្ត្រីពាក់ព័ន្ធសំរេចអារកាត់យកដីនេះអោយទៅក្រុមហ៊ុននោះ ពលរដ្ឋមិនអាចទទួលយកបានទេ ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំទៅឯកឧត្តម ដួង តារា (នាយកឧទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី)ដើម្បីសុំអន្តរាគមន៍ ជួយរកដំណោះស្រាយ ក្នុងករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន យូអុីហ្វា លីមីធីត រួចមកហើយដែរ! (នេះយោងតាមសម្តីរបស់ប្រជាពលរដ្ឋ)។
ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារខាងសារព័ត៌មានយើង និងរងចាំការបំភ្លឺគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ទំនាក់ទំនងព័ត៌មាន:010840732,061881299