សង្គម

មន្ត្រីអន្តរាគមន៍ដែលបង្កររបួសដល់ស្ត្រីម្នាក់កាលពីយប់មិញនៅខណ្ឌ៧មករាហើយ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនហើយ

នៅថ្ងៃទី៩កញ្ញា ២០២១នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺថា ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា ដោយមន្រ្តីប៉ូលិសម្នាក់បានយកវិទ្យុទាក់ទងវាយក្បាល​ទៅ​លើស្រ្តីម្នាក់ដែលបើកបរខុសច្បាប់ បណ្តាល​ឲ្យ​បែកក្បាលនោះ ឥឡូវត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាហើយ បន្ទាប់ពីពេលកើតហេតុរួច ។

ក្នុងនោះ​បើស្រាវជ្រាវហើយឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ ។

ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ ៕