កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ឲ្យចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) ពីខេត្តព្រះសីហនុ និងហាមមិនឲ្យចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។
ជនជាតិចិនរូបនេះត្រូវបានបញ្ជាក់ថា មានឈ្មោះ WANG WEI ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបណ្តេញចេញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើស បង្កការអុកឡុកធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងគ្មានលទ្ធភាពចិញ្ចឹមខ្លួន៕