កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការឯកភាព និងទទួលបានដីការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តតាកែវ បានធ្វើការបំផ្លាញចោលនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ២៨,៣២០ លីត្រ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ។
គួរបញ្ជាក់ថា អាល់កុលក្លែងក្លាយ (មេតាណុល) ទាំងនេះបានមកពីការចាប់បាន និងដកហូតពីឈ្មួញនាំចូល និងចែកចាយមិនសុចរិតនាពេលកន្លងមកក្នុងខេត្តតាកែវ៕
រូបភាព៖ មន្រ្តីជំនាញ ក.ប.ប.