សមត្ថកិច្ចនិយាយថា គេបានឃាត់ខ្លួនអ្នកសារព័ត៌មាន១០នាក់កាលពីថ្ងៃទី០៧ កញ្ញា ម្សិល មិញ បន្ទាប់ពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តយីឌុបដឹកឈើគ្រឿងផ្ទះ១គ្រឿង នៅត្រង់ចំណុច ផ្លូវចូលជាំធំ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ការឃាត់នេះបានធ្វើឡើងបន្ទាប់ពីមានបណ្ដឹងពីម្ចាស់ឈើថា អ្នកសារព័ត៌មានទាំងនោះបានគំរាមទារប្រាក់គេចំនួន៤ពាន់ដុល្លារ។
តាមសេចក្ដីរាយការណ៍ថា ឈឺគ្រឿងផ្ទះទាំងនោះត្រូវបានអនុញ្ញាត ដោយជំនាញផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់ លំនៅដ្ឋាន នៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ៕