មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ០៤ ខែកញ្ញា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ.មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ៖ ២នាក់ : ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG3299329 និង ២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន។
ក្នុងនោះសមត្ថកិច្ចក៏ចាប់បានវត្ថុតាងរួមមាន :
១-អ៊ិចស្តាស៊ី (MDMA) 6 kg 546,65g
២-មេតំហ្វេតាមីន (ICE) 1 kg 085,35g
៣-អំហ្វេតាមីន 608,33g,
៤-កេតាមីន(Ketamine) 228,89g
៥-នីមេតាហ្សេប៉ាម(Nimetazepam) 1 kg 503,88g
-សរុប ទម្ងន់ 9 kg 973,10g
-សារធាតុគីមី 4 kg 684,70g
-ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕