តាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខណៈកឋិនទាន នឹងប្រព្រឹត្តពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។
យ៉ាងណាក៏ដោយ ក្រសួងធម្មកានិងសាសនា ណែនាំឲ្យប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន ដោយគោរពតាមវិធានសុខាភិបាល ដោយ វាស់កំដៅ បាញ់អាល់កុល រក្សាគម្លាតនិងអនុវត្តបីកុំបីការពា ជាប់ជានិច្ច។