កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ អធិការនគរបាលស្រុកគីរីវង់សហកាជាមួយកំលាំងនគរបាលវិរៈការពារព្រំដែនគោគលេខ៦០៣មន្រ្តីជំនាញកាំកុងត្រួលខេត្តតាកែវ បានឃាត់រ៉ឺម៉កដឹកអាកុល២គ្រឿងដើម្បីត្រួតពិនិត្យ។
ក្រោយឃាត់រ៉ឺម៉កទាំង២គ្រឿង ខាងជំនាញពិនិត្យជាក់ស្ដែងឃើញមានអាកុល៧១៤ប៉ីដុងស្មើ២១៤២០លីត្រនិងបានពិនិត្យតាមបច្ចេកទេសឃើញមានសារធាតុមេតាណុលទាំងអស់។
ក្រោយពិនិត្យរួចរាល់រីម៉កនិងអាកុលត្រូវយកទៅរក្សាទុកនៅវិរៈការពារព្រំដែនគោគលេខ៦០៣ដើម្បីចាត់ការបន្តតាមនីតិវិធី៕