ប្រភពស្និទ្ធនឹងលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក សា រ៉ាវុធ មិនញញើតក្នុងការប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយ។
ក្នុងមួយថ្ងៃៗមានរថយន្តទាំងធុនធំនិងធុនតូចរាប់រយរាប់ពាន់គ្រឿងដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដូច្នេះលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ប្រមូលលុយបានមិនតិចនោះទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក សា រ៉ាវុធ និងបក្ខពួកមិនអាចតវ៉ាបានទេ។
ប្រភពពីមន្រ្តីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ទេនោះគឺលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ទាល់តែមានការបើកដៃពីលោក បូរី វង្សសានិត ទើបលោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។ សម្រាប់ឈ្មួញប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារយ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារផ្លូវជាតិលេខ៤ និងបក្ខពួក។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732,061881299