សាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាព ចំនួន ៧១ ថង់និង ៤០កេស ដែលមានទម្ងន់សរុបចំនួន ១,១៩០ គីឡូក្រាម ត្រូវបាន សមត្ថកិច្ចចាប់បានឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ។
ក្រោយពីការត្រួតពិនិត្យ មន្រ្តីមានសមត្ថកិច្ចបានយកសាច់មាន់ និងគ្រោងឆ្អឹងខូចគុណភាពទាំងនោះ មករក្សារទុកនៅស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការដោះស្រាយតាមនិតិវិធីច្បាប់៕