កាលពីរសៀលថ្ងៃម្សិលមិញ សមត្ថកិច្ចចម្រុះបានចុះទៅធ្វើការឡោមព័ទ្ធទីតាំងផលិតស្រាយីហោតាំគួយដែលស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់ទីតាំងបានរត់គេចខ្លួន និងចាក់សោរផ្ទះចោល។
ចំពោះករណីមនុស្សស្លាប់ជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ ក្រោយពីបានផឹកស្រាថ្នាំចិនសែយីហោតាំគួយនោះ មន្រ្តីជំនាញបានសង្ស័យថា ម្ចាស់ស្រានេះបានយកអាកុលក្លែងក្លាយធ្វើពីមេតាណុលយកមកផលិតស្រា ទើបជាហេតុធ្វើឲ្យពុលស្លាប់អ្នកផឹកយ៉ាងដូចនេះ។
ហើយបើតាមការស្រាវជ្រាវថា មុនដំបូងម្ចាស់បានទិញអាកុលនៅក្រុមហ៊ុន SKD ដែលជាអាកុលមានស្តង់ដារ តែដោយសារអាល់កុលថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងចំអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុលជាហេតុបណ្តាលឲ្យពុលតែម្តង៕