រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃសុក្រ បានចុះអនុវត្តការលុបគម្រោងវិនិយោគសង់កំពង់ផែទេសចរណ៍ ស៊ូ ជីង នៅតំបន់ចុងឃ្នៀស ក្រោយគណៈរដ្ឋមន្រ្តីបានសម្រេចដកហូត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន។
យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគនោះ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕