សង្គម

មហាជនសំណូមពរ សមត្ថកិច្ចពាក់ព័ន្ធពិនិត្យមើលក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ NEW SENSE FINANCIAL ដែលគំរាមកំហែងកូនបំណុល

ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញមួយ​ឈ្មោះ NEW SENSE FINANCIAL ដែលជាក្រុមហ៊ុនងងឹតគ្មានច្បាប់ទម្លាប់ និងគ្មានការចុះបញ្ជីត្រឹមត្រូវ បានបង្កើតបក្សពួកជាច្រើន ដើម្បីខលទៅគំរាមកំហែង ជេរប្រមាថ ដល់កូនបំណុល។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ (Online) NEW SENSE FINANCIAL ដែលមានលេខទូរស័ព្ទ និងលេខតេលេក្រាម telegram 092422711 បានខល និងផ្ញើរសារជាសំឡេង ដោយប្រើពាក្យ ជេរប្រមាថ គំរាមកំហែង ដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះ។

តាមការបំភ្លឺពីម្ចាស់លេខ 092422711 ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ (Online) NEW SENSE FINANCIAL បានប្រាប់ឲ្យដឹងថា៖ «ការជេរប្រមាថ គំរាមកំហែង ដល់កូនបំណុលបែបនេះគឺជាគោលការណ៍របស់ក្រុមហ៊ុន»!! ពោលគឺ៖ គំរាមកំហែង ជេរប្រមាថ គឺជាច្បាប់របស់ក្រុមហ៊ុនតម្រូវឲ្យធ្វើ។

ពាក់ព័ន្ធទៅនឹងករណីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ NEW SENSE FINANCIAL យើងមិនអាច​ស្វែង​រក​ការ​អត្ថាធិប្បាយពីមន្រ្តីពាក់ព័ន្ធបានទេ ពីយន្តការ និង​គោលការណ៍របស់ក្រុមហ៊ុន​មួយ​នេះ តែយ៉ាងណាក៏ដោយ​បានធ្វើ​ការ​អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សូមមេត្តា​មានវិធានការ ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ ដែលប្រៀបដូចក្រុមម៉ាហ្វៀនេះផង៕

ទំនាក់ទំនងព័ត៌មាន:010840732,061881299