សង្គម

កម្ពុជា​រកឃើញ អ្នក​ផ្ទុក Covid-19 ចំនួន ១០ករណីថ្មីបន្ថែមទៀត

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​យប់មិញ​នេះថា តាម​លទ្ធផល នៃវិទ្យាស្ថានប៉ាស្ទ័រ​បានបង្ហាញថា មាន​មនុស្ស​ចំនួន ១០នាក់​បន្ថែមទៀត ត្រូវ​គេ​រកឃើញ​មាន​វិជ្ជមាន​វីរុស Covid-19 ដែលធ្វើឲ្យ​កម្ពុជា មាន​អ្នក​ផ្ទុកជំងឺ​ដ៏​កាចសាហាវនេះ កើន​ដល់ ៤៧នាក់​ហើយ។

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល ១០ករណីដែលរកឃើញ​ថ្មី​នេះ គឺមាន​នៅ​ខេត្ត​បាត់ដំបង ២ករណី ជាជនជាតិខ្មែរ, នៅ​ខេត្ត​កណ្តាល ១ករណី ជា​ជនជាតិ​ខ្មែរ, នៅ​រាជធានីភ្នំពេញ ១ករណី ជាជនជាតិខ្មែរ, នៅ​ខេត្ត​កំពង់ចាម ៦ករណី ជា​ជនជាតិ​ម៉ាឡេស៊ី៕