សង្គម

គ្រូពេទ្យ​ចុះ​យកសំណាកនៅភូមិអណ្តូង សង្កាត់គោករការ ៩១៤នាក់ រកឃើញ​វិជ្ជមាន ៤៣នាក់

កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ម្សិលមិញ ក្រុមគ្រូពេទ្យ​បានចុះទៅយកសំណាកមនុស្ស​ចំនួន​ ៩១៤នាក់ នៅ​ចំណុចភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយ​មានការសង្ស័យថា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ប្រភេទដែលតា។

តាមលទ្ធផល​ដែលបង្ហាញនៅព្រឹកថ្ងៃនេះ​បញ្ជាក់ថា ក្នុង​ចំណោមពលរដ្ឋ​ទាំង ៩១៤នាក់ដែលបានយកសំណាក គេ​បានរកឃើញវិជ្ជមាន​ចំនួន ៤៣នាក់។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ​បាន​ស្នើ​ដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និង​សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕