តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែសីហា នេះ បានឲ្យដឹងថា នៅសប្តាហ៍ខាងមុខ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ហើយទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សារជាថ្មីផងដែរ។
ដោយស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្អប់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ហើយនៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមធ្យម។
ដូច្នេះ ក្រសួងស្នើដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រ៕