កាលពីរសៀលថ្ងៃទី២២ ខែសីហា ម្សិលមិញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី្ម ដែលតា(Delta) សរុបចំនួន ១១នាក់ នៅចំណុចផ្ទះលេខ ១០២៥ ផ្លូវលំ ក្រុម៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកទាំងនោះបានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ប៉ាក់ សុភក្ត្រ ភេទប្រុស អាយុ ២៩ ឆ្នាំ ។
ក្រោយការចុះយកសំណាកនោះ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់, ប៉ុន្តែពួកគាត់ត្រូវរងចាំលទ្ធផលវិភាគនៅមជ្ឈមណ្ឌលប៉ាស្តើរ ៧២ម៉ោងបន្តទៀត។
បន្ទាប់ពីបញ្ចប់ការយកសំណាក ទីតាំងនោះត្រូវបានហ៊ុំព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន ៕