កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លឿង រដ្ឋា អធិការស្រុកអូររំាងឪ បានធ្វើការបដិសេធទំាងស្រុងថា លោកមិនបានទទួលលុយ៧០មុឺនរៀលពីលោករុង ម៉ារ៉ាឌី ជាមន្ត្រីនគរបាលស្រុកអូររាំងឪនោះទេ។
លោកថា រឿងលុយនេះមិនពិតទេលោកមិនបានទទួលលុយពីលោករុង ម៉ារ៉ាឌីទេដែលជាមន្រ្តីនគរបាលស្រុកអូររាំងឪទេលោកអធិការសូមបដិសេធទាំងស្រុង ហើយលោកអធិការបន្តថា លោករុង ម៉ារ៉ាឌី ជាមន្រ្តីខិលខូចនៅក្នុងអង្គភាពនិងនៅស្រុកអូររំាងឪ។
លោកអធិការបន្តថា ពេលបើកអង្គប្រជុំ១ខែម្តងស្រាប់តែលោករុង ម៉ារ៉ាឌី បានទ្បើងនិយាយថា លោកសូមគេចវេសពីការងារដើម្បីទៅរត់តាក់ស៊ីពេលព្រឹកហើយលោកនិងជួយថ្លៃទឹកថ្លៃភ្លើងចំនួន៧០មុឺនរៀល។ ចំពោះការស្នើសុំពីលោក រុង ម៉ារ៉ាឌី ដែលជាមន្រ្តីនគរបាលស្រុកអូររំាងឪ លោកអធិការមិនព្រមតាមការស្នើសុំនោះទេ ហើយលោកអធិការក៏មិនដល់ថ្នាក់យកលុយពីលោក រុង ម៉ារ៉ាឌី ឡើយ។
ជាចុងក្រោយលោកអធិការសុំធ្វើការបកស្រាយចំពោះអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយពីរឿងលុយ៧០មុឺនរៀល សូមមុនផ្សាយស្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងផ្សាយកុំជឿគេតែម្ខាង គឺអាចcallសម្ភាសន៍លោកអធិការផ្ទាស់បានមុននិងផ្សាយ៕